ជីវិតមិនក្រទេ បើយើងខំប្រឹងប្រែងនោះ
ខ្ញុំឃើញមនុស្សពីរយ៉ាងនៅក្នុងជីវិតរស់នៅ។ ទី១៖ មនុស្សខិតខំរកលុយ តស៊ូក្នុងជីវិត ខ្ញុំតែសសើរពួកគេថា ពួកគេខិតខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីជីវិតពីមួយថ្ងៃទៅមួយថ្ងៃ។ ទោះបីជាមានការនឿយហត់យ៉ាងម៉េចក៏ដោយ ដើម្បីក្រពះ។ មនុស្សទីមួយនេះ ពិតជាមានសង្ឈឹមក្នុងថ្ងៃអនាគតដោយសារការតស៊ូរបស់ពួកគេ។ រីឯមនុស្សមួយប្រភេទ ទៀតគឺជាមនុស្សមិនចេះធ្វើការអីឡើយចាំតែសុំលុយទោះខ្លួនមានកម្លាំងដើម្បីធ្វើការរកលុយក៏ដោយ។ ថ្ងៃណាមួយគេនឹងក្លាយជាមនុស្សដែលសង្គមលែងត្រូវការ និងជីវិតជួបរឿងមិនល្អនៅថ្ងៃខាងមុខជាមិនខាន។ ក្នុងជីវិតរបស់យើងម្នាក់ មានតែតស៊ូទេ ទើបទៅដល់គោលដៅ។
Comments