សង្គមដណ្តើមគ្នាយករស់លើភាពអយុត្តិធម៌

ឃើញរឿងរ៉ាវកើតឡើងក្នុងសង្គមធ្វើអោយខ្ញុំគិតថា ថ្ងៃខាងមុខមិនដឹងជាសង្គមរបស់ខ្ញុំក្លាយទៅជាយ៉ាងណាទេ។ ពេលមានកំហុសគេតែងស្វែងរកលុយ និងអំណាចដើម្បីដោះស្រាយបញ្ហារបស់គេ។ តើយើងជាប្រជាពលរដ្ឋគ្មានលុយ និងអំណាចនឹងទៅជាយ៉ាងណាប្រសិនរឿងរ៉ាវអយុត្តិធម៌ទាំងនោះកើតឡើងចំពោះរូពយើង។ យើងប្រហែលជាមិនដឹងជាធ្វើយ៉ាងណាឡើយ។ មានតែយើងជាពលរដ្ឋត្រូវរស់នៅដោយភាពយល់ដឹង និងប្រើគំនិតពិចារណាក្នុងការដោះស្រាយបញ្ហាដែលកើតឡើង។

ឧទារហ៍៖ សព្វថ្ងៃយើងតែឃើញគ្រោះថ្នាក់ចរាចរណ៍ ឬ ការរំលោភសិទ្ធិទៅលើជនស្លូតត្រង់ ភាគច្រើនយើងខ្លួនឯងច្បាស់ជាមើលឃើញថាវាមិនទំនងឡើយដែល លទ្ធផលទៅជាយ៉ាងនោះ ដោយអោយអ្នកធ្វើខុសរួចខ្លួនដោយស្រួលៗ។


Comments