ការធ្វើជំនួញនៅតាម Online សម្រាប់ស្រុកខ្មែរ

ការផ្តួចផ្តើមធ្វើអាជីវកម្មនៅតាម Online ចាប់ផ្តើមរីកដុះដាល ក្នុងផ្នត់គំនិតរបស់ខ្ញុំ ចាប់តាំងពីការប្រើប្រាស់អ៊ីនធើណែត មានភាពងាយស្រួលជាមុន។ ខ្ញុំអាចស្វែងរកគំនិតថ្មីៗទាក់ទងនឹងអាជីវកម្ម។ តើខ្ញុំបានរកចំណូលពី Online ហើយឬនៅ? ចម្លើយគឺបានរករួចហើយ ប៉ុន្តែក្នុងចំនួនមិនច្រើនប៉ុន្មានដែរ។ គំនិតធ្វើអាជីវកម្មនៅតាម Online មានដូចជា៖
១- ការរកចំណូលពីការងារ ក្រៅម៉ោង នៅតាមវ៉ិបសាយថ៍មួយចំនួនដូចជា upwork, freelancer ជាដើម
២- ការរកចំណូលពី ការលក់ស្នាដៃដូចជា Source code សម្រាប់ Mobile Application ឬ កម្មវិធីផ្សេងទៀត
៣- ការរកចំណូលពី Google AdSense
៤- ការបង្កើតវ៉ិបសាយថ៍សម្រាប់ទិញលក់ រឺផ្សាយពាណិជ្ជកម្ម ដូចជា ព័ត៌មានអាជីវកម្ម ទាញយកសៀវភៅ រូបភាព ។ល។
ប៉ុន្តែចំណុចគួរឱ្យកត់សម្គាល់គឺថា បើសិនជាយើងមាន PayPal ដែលអាចទទួលលុយបាន គឺប្រសើរខ្លាំងណាស់ សម្រាប់ការងាររកចំណូល រឺការវិនិយោគនៅលើ Online។ សព្វថ្ងៃមាន Payoneer តែវានៅមានការលំបាកនៅឡើយ ត្រង់ចំណាយលើប្រតិបត្តិការមានតម្លៃខ្ពស់។
ទាំងអស់នេះ សុទ្ធតែអាចឱ្យយើងអាចមានប្រាក់ដោយមិនដឹងខ្លួន តែទាមទារការរៀបចំយុទ្ធសាស្ត្រ និងការវិនិយោគច្រើនទៅលើ ពេលវេលា ធនធាន ថវិការ ជាដើម។
Comments